ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់បដិសន្ធិឡើងនៅក្នុងខែមករា
ឆ្នាំ១៩៩៣ ដោយមាន ការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO)
និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ហើយ
បង្កើតឡើងក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត
និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុម ។ តាំងពីពេលចាប់ផ្តើមដំបូង
អេស៊ីលីដា បានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើនដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។ ការពង្រីកបណ្ដាញប្រតិបត្តិការ គ្របដណ្ដប់គ្រប់ខេត្ត-រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា
និង សមត្ថភាពរបស់ធនាគារក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាពគឺជាកត្តាធំពីរដែលធ្វើឲ្យក្រុមប្រឹក្សាភិបាល
និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថាធនាគារអេស៊ីលីដាគួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ធ្វើបែបនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ
វាថែមទាំងផ្តល់ឲ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការបន្ថែមដើមទុនការទទួលប្រាក់បញ្ញើសាធារណៈឬការទទួលប្រាក់កម្ចីពាណិជ្ជកម្មរវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីកការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជាភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក
(USAID)
កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឲ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨
ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេសនៅក្នុង ខែតុលា ឆ្នាំ២០០០ ។ នៅក្នុងដំណើរការកម្លាយខ្លួននេះអង្គការក្រៅរដ្ឋាភិបាល
អេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និង បំណុលក្នុងដៃ អតិថិជន (ប្រាក់កម្ចីរយៈពេលវែងដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារអេស៊ីលីដាដែលទើបបង្កើតថ្មីដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន
៤៤,៩១% របស់ធនាគារស្មើនឹង៤លានដុល្លារអាមេរិកសមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុនអេអេសអេអ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិកបានទិញភាគហ៊ុនចំនួន៦,០៩% ហើយចំណែកដែលនៅសល់៤៩% ទៀតត្រូវបានបែងចែកទៅឲ្យភាគទុនិកបរទេសចំនួនបួនគឺសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និងធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។នាពេលអនាគតធនាគារអេស៊ីលីដាអាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុនក្នុងពេលសមស្របណាមួយ ។ បន្ទាប់ ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបីឡើងដល់១៣លានដុល្លារអាមេរិកធនាគារអេស៊ីលីដាបានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅថ្ងៃទី០១ខែធ្នូឆ្នាំ២០០៣ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារអេស៊ីលីដាភីអិលស៊ី" ។ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០០៦ធនាគារអេស៊ីលីដាបានប្រកាសពីការបង្កើនដើមទុនដែលមានពី១៣លានដុល្លារអាមេរិកទៅដល់៣០លានដុល្លារអាមេរិក ។ នៅថ្ងៃទី
០៤ ខែ មករា ឆ្នាំ២០០៨ ធនាគារអេស៊ីលីដាបានប្រារព្ធពិធីគម្រប់ខួបទី១៥ឆ្នាំនៃការធ្វើប្រតិបត្តិការរបស់ខ្លួននិងបានប្រកាសបង្កើនដើមទុនរបស់ខ្លួនពី៣០លានដុល្លារអាមេរិកទៅ៥០លានដុល្លារអាមេរិក ។
|
ភាគទុនិកនៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១០
|
|||
|
ភាគទុនិក
|
ចំនួនហ៊ុន
|
តម្លៃចុះបញ្ជី (ដុល្លារអាមេរិក)
|
កម្មសិទ្ធិ (%)
|
|
២១.៨០៨.០០០
|
២១.៨០៨.០០០
|
៣២,០០%
|
|
|
១២.៩៤៨.៥០០
|
១២.៩៤៨.៥០០
|
១៩,០០%
|
|
|
៨.៣៤៨.៣៧៥
|
៨.៣៤៨.៣៧៥
|
១២,២៥%
|
|
|
៨.៣៤៨.៣៧៥
|
៨.៣៤៨.៣៧៥
|
១២,២៥%
|
|
|
៨.៣៤៨.៣៧៥
|
៨.៣៤៨.៣៧៥
|
១២,២៥%
|
|
|
២.៩៦៩.៦៥៦
|
២.៩៦៩.៦៥៦
|
៤,៣៦%
|
|
|
២.៩៤៥.១៤១
|
២.៩៤៥.១៤១
|
៤,៣២%
|
|
|
២.៤៣៣.៥៧៨
|
២.៤៣៣.៥៧៨
|
៣,៥៧%
|
|
|
សរុប
|
៦៨.១៥០.០០០
|
៦៨.១៥០.០០០
|
១០០%
|
ចាប់តាំងពីឆ្នាំ២០០០មកធនាគារអេស៊ីលីដាបានធ្វើការពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងលឿនជាមួយនឹងអត្រាកើនឡើងជាមធ្យមនៃចំនួនទឹកប្រាក់ឥណទានសរុប
៥៣% ក្នុងមួយឆ្នាំ ។នាដំណាច់ឆ្នាំ២០១០ធនាគារអេស៊ីលីដាមានទ្រព្យសកម្មសរុប ១.១៦១ លានដុល្លារអាមេរិកព្រមទាំងកាន់កាប់ទីផ្សារ បានប្រមាណ២៣,៤% នៃទំហំទីផ្សារឥណទានសរុបនិង២១,៩% នៃទំហំទីផ្សារប្រាក់បញ្ញើសរុបហើយនឹងបន្តកើនឡើងបន្ថែមទៀត ។បច្ចុប្បន្នធនាគារអេស៊ីលីដាមានសមតុល្យឥណទានសរុបប្រមាណ៨១៦លានដុល្លារអាមេរិកនៅលើដៃអតិថិជនជាង
២៦៥.៧៧៩នាក់ ដែលក្នុងនោះមាន ៥៤,៨៦%ជាស្ត្រី ។ធនាគារមានបុគ្គលិកសរុប៧.០០១កំពុងបម្រើការងារនៅក្នុង២៣៤ការិយាល័យ ដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ។
ធនាគារអេស៊ីលីដា
ត្រូវបានធ្វើសវនកម្មតាមធម្មនិយាមអន្តរជាតិដោយខេភីអឹមជ្ជីខេមបូឌាចំកាត់ និង មានក្រុមប្រឹក្សាច្បាប់មួយនៅរាជធានីភ្នំពេញគឺ Sciaroni & Associates ។ ក្រៅពីសេវាឥណទាននិងសេវាបញ្ញើ-សន្សំធនាគា រអេស៊ីលីដាមានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ យើងខ្ញុំមានសេវាធនាគារអេឡិចត្រូនិកសេវាហិរញ្ញប្បទានពាណិជ្ជកម្មរួមមាន ៖Documentary Collection, សេវាលិខិតឥណទាន, សេវាលិខិតធានានិងសេវាចាត់ចែងសាច់ប្រាក់មានដូចជា ៖សេវាប្តូរប្រាក់, សេវា Standing Order / Direct Debit, សេវាទូទាត់សាច់ប្រាក់, សេវា Cash Consolidation Accounts, សេវាបើកប្រាក់បៀវត្ស, សេវាលិខិតអះអាងលើគណនីនិងព័ត៌មានអតិថិជន, សេវាមូលប្បទានបត្រសាច់ប្រាក់, សេវាប្រមូលសាច់ប្រាក់, សេវាមូលប្បទានបត្រទេសចរណ៍, សេវាទិញមូលប្បទានបត្របរទេស, សេវាមូលប្បទានប័ណ្ណ, សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព, សេវាប្រមូល ប្រាក់បង់ពន្ធនិងសេវាធនាគារដទៃជាច្រើនទៀត។ការិយាល័យកណ្ដាលរបស់ធនាគារ អេស៊ីលីដាមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញជាមួយ នឹង បណ្ដាញប្រតិបត្តិការគ្របដណ្ដប់ក្រុងភ្នំពេញ ,ខេត្តបន្ទាយមានជ័យ ,ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្តាល,ខេត្តកោះកុង, ខេត្តកំពត-កែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, និងខេត្តតាកែវ ។ ចាប់ពីខែកក្កដាឆ្នាំ២០០៨ធនាគារអេស៊ីលីដាបានពង្រីកបណ្ដាញប្រតិបត្តិការក្រៅប្រទេសដំបូងរបស់ខ្លួនក្នុងប្រទេសឡាវដែលមានការិយាល័យកណ្ដាលនៅទីក្រុងវៀងចន្ទនិងបើកសាខាបន្តបន្ទាប់ក្នុងខេត្តសាក់វណ្ណខេតនិងចំប៉ាសាក់ ។