Monday, July 8, 2013

ការសន្និដ្ឋាន និង អនុសាសន៍

សេចក្តីសន្និដ្ឋាន
            បន្ទាប់ពីការសិក្សាស្រាវជ្រាវជាមួយ​ អនាគារ អេស៊ីលីដាភីអិលស៊ី សាខាខេត្តបន្ទាយមាន ជ័យលើប្រធានបទ ការតម្រង់ទិស ការបណ្តុះបណ្តាល និង​ ការវាយតម្លៃ សកម្មភាពការងារបុគ្គលិក។ យើងសង្កេតឃើញថា ធនាគារអេស៊ីលីដាបានរៀបចំការបណ្តុះបណ្តាលបុគ្គលិក ទៅតាមផ្នែក និង បង្កើតឲ្យមានគោលការណ៍ និង​ នីតិវិធី ចំពោះការវាយតម្លៃលើលទ្ធផលនៃការអនុវត្តការងារ របស់កម្ម ករនិយោជិតទៅតាមមុខងារ និង តួនាទី ហើយការវាយតម្លៃម្តងៗ គឺមានលក្ខណៈ បច្ចេកទេសយ៉ាង ត្រឹមត្រូវដោយអនុវត្ត ការងារជាក់ស្តែងដោយប្រៀបធៀបទៅនឹង ​បទដ្ឋានការងារដែលបានកំណត់។ ជាពិសេសទៅទៀតនោះរាល់ ការវាយតម្លៃ គឺត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយមានការចូលរួម ពីនិយោ ជិតសាមីដើម្បីវាយតម្លៃលើលទ្ធផលដែល ខ្លួនបានអនុវត្ត។
            ដោយសារមានការរួមផ្សំនៃកត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី អាចថែរក្សាបានយ៉ាងល្អនូវធនធានហិរញ្ញវត្ថុ និង ធនធានមនុស្ស ដែលជំរុញឲ្យធនាគារនេះទទួល បាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ លើប្រតិបត្តិការ​ធនាគារហើយថែមទាំង បានពង្រីករហូតដល់ ទៅ២៤ខេត្ត ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
            សរុបសេចក្តីមកក្រុមយើងខ្ញុំអាចសន្និដ្ឋានឃើញថា ការអនុវត្តការងារជាក់ស្តែងនៅក្នុងធនា គារ អេស៊ីលីដា ភីអិលស៊ី​ ជាពិសេសទៅលើការ បណ្តុះបណ្តាល ការតម្រង់ទិស​ ហើយនិង ការវាយ តម្លៃគឺប្រព្រឹត្តិទៅបានយ៉ាងល្អប្រសើរណាស់បើប្រៀបធៀបទៅនឹង ទ្រឹស្តី ពីព្រោះធនាគារ អេស៊ីលីដា បានបង្កើតឲ្យមានគោលការណ៍ និង នីតិវិធីសំរាប់អនុវត្តន៍យ៉ាងច្បាស់លាស់ទៅតាមប្រភេទ និង ទំហំ ការងារនីមួយៗ។
ការផ្តល់អនុសាសន៍
            ក្រោយពីបានធ្វើការសិក្សាប្រៀបធៀប រវាងការអនុវត្តជាក់ស្តែងរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី លើការបណ្តុះបណ្តាល ការតម្រង់ទិស ការវាយតម្លៃ ទៅនឹង មេរៀនដែលសិក្សាកន្លងមក គឺមេរៀនការគ្រប់គ្រងធនធានមនុស្សរួចមកនាំឲ្យយើងសង្កេត ឃើញថា ធានគារអេស៊ីលីដា ភីអិលស៊ី មានចំនុចល្អប្រសើរច្រើនក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការវាយតម្លៃ ។
            ទន្ទឹមនឹងចំនុចប្រសើរទាំងនេះក៏មានចំនុចខ្វះខាតមួយចំនួនលើផ្នែកខ្លះៗរបស់ធនាគារដែរ។ ដូច្នេះ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការអនុវត្តន៍ទៅលើការបណ្តុះបណ្តាល ការតម្រង់ទិស ការវាយតម្លៃ របស់ធនាគាអេស៊ីលីដា បន្ថែមទៀតនោះ ធនាគារគួរមានចំណុចមួយចំនួនបន្ថែម​ដូច ខាងក្រោម
            -បង្កើតការបណ្តុះបណ្តាលដល់បុគ្គលិកដល់គ្រប់ជំនាញឲ្យបានញឹកញាប់
            -ធនាគារគួរតែបង្កើតការបណ្តុះបណ្តាលបុគ្គលិកដោយ បញ្ចូនទៅសិក្សានៅក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍ច្រើន។

            -ធនាគារគួរតែបង្កើតការបណ្តុះបណ្តាលនៅតាមសាខាដើម្បីកុំឲ្យខ្ជះខ្ជាយនូវថវិការច្រើនក្នុង ការបញ្ចូននិយោជិតឲ្យទៅរៀននៅភ្នំពេញ។

ការវាយតម្លៃ

ការវាយតម្លៃ
            នៅក្នុងធនាគារ អេស៊ីលីដា ភីអិលស៊ី ការវាយតម្លៃបុគ្គលិកត្រូវបានធ្វើឡើងដោយនាយក ប្រតិបត្តិធនធានមនុស្ស។ ការវាយតម្លៃរបស់ធនាគារ អេស៊ីលីដា ប្រព្រឹត្តទៅតាមប្រធានផ្នែកនីមួយៗ របស់បុគ្គលិកតាមជំនាញរបស់ពួកគេ​ ហើយប្រធានផ្នែកត្រូវបញ្ជូនទៅអោយលោក នាយកត្រួតពិនិត្យ បន្ទាប់មកបញ្ជូនបន្តទៅអោយនាយក ប្រតិបត្តិធនធានមនុស្សត្រួតពិនិត្យ និង ជាអ្នកសម្រេចចុង
ក្រោយ។ ការវាយតម្លៃរបស់បុគ្គលិករបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ធ្វើឡើងក្នុងរយៈពេល ១ឆ្នាំ ម្ដង។ ហើយការវាយតម្លៃបុគ្គលិកគឺមើលទៅលើការងារ និង សមត្ថភាព ចំណេះដឹង លទ្ធផលការងារ របស់ពួកគេ ប្រសិនបើក្នុងករណីបុគ្គលិកធ្វើការងារល្អ អង្គភាពនិងធ្វើការវាយតម្លៃមុនពេលកំណត់
.ការវាយតំលៃលើការងាជាក់ស្តែងរបស់បុគ្គលិក
            .​គោលការណ៍វាយតំលៃលទ្ធផលការងាររបស់កម្មករនិយោជិត
            ការវាយតំលៃកម្មករនិយោជិតរបស់ធនាគារអេស៊ីលីដាត្រូវបានធ្វើឡើងតាម២របៀប
-ការវាយតំលៃតាមតំណាក់កាលកំណត់គឺត្រូវអនុវត្តទៅតាមពេលវេលាដែល បានកំណត់ ដូចចែងក្នុង គោលការណ៍។
-ការវាយតំលៃមិនតាមការកំណត់ ត្រូវអនុវត្តនៅពេលដែលអ្នកគ្រប់គ្រងផ្តល់យល់ថាចាំបាច់
            .ការទទួលខុសត្រូវលើការវាយតំលៃ
            +នាយកដ្ឋានធនធានមនុស្ស
            -រៀបចំគោលការណ៍ និង និតិវិធីនៃការវាយតំលៃដើម្បីប្រើប្រាស់ជាផ្លូវការ
            -បង្កើតទំរង់ និង ប្រពន្ធ័វាយតំលៃដើម្បីប្រើប្រាស់ជាផ្លូវការ
            -បណ្តុះបណ្តាលអ្នកវាយតំលៃ
            -ផ្តល់ទំរង់វាយតំលៃឲ្យមានថ្នាក់សមត្ថកិច្ច ដើម្បីធ្វើការវាយតំលៃអោយបានទាន់ពេលវេលា។
            -គ្រប់គ្រងប្រពន្ធ័ពត៌មានបុគ្គលិកដើម្បីប្រាកដធ្វើការវាយតំលៃពិតជា ត្រូវតាមពេលកំណត់។
            .ការរៀបចំពេលវេលាសំរាប់វាយតំលៃ
            -ការវាយតំលៃម្តងក្នុងមួយឆ្នាំ គឺអនុវត្តមួយខែមុនកាលបរិច្ឆេតខួបចំពោះកម្មករ និយោជិត ដែល មានកិច្ចសន្យាការងារជាប់ចាប់ពី៣ខែឡើងទៅ។
            -វាយតំលៃក្នុងកន្លះខែមុនកាលបរិច្ឆេតបញ្ចប់ចំពោះកម្មករនិយោជិត ដែលមានកិច្ចសន្យា ការងារ ជាប់១ខែនិង ៣ខែ។
            .ចំណុចដែលត្រូវវាយតំលៃ
            +សំរាប់កម្មករនិយោជិត
            ការយល់ដឹង និងការអនុវត្តគោលការណ៍ជំនាញ និតិវិធីចំណេះដឹង លើការងារ និង ជំនាញ។
            -ភាពម្ចាស់ការ និង ការទទួលខុសត្រូវ
            -បរិមាណការងារ
            -គុណភាពការងារ
            -ទំនាក់ទំនងការងារ និង កិច្ចសហប្រតិបត្តិការ
            -ការអនុវត្តគោលការណ៍ និតិវិធី និង គោលការណ៍ទូទៅរបស់ធនាគារ
            -ក្រមសីលធម៌ និង ការបំរើអតិថិជន
            -ការជឿជាក់ភាព ភាពស្មោះត្រង់និង ការចាត់តាំង
            -ឆន្ទៈ និង មនសិការក្នុងការអនុវត្តខ្លួនឯង។
            +សំរាប់ប្រធានផ្នែកជំនាញតាមនាយកដ្ឋានសាខាខេត្ត ក្រុង ការិយាល័យស្រុក-ខណ្ឌ័
            -ការយល់ដឹង និង ការអនុវត្តគោលការណ៍ជំនាញនិតិវិធី
            -ការធ្វើផែនការ
            -ការចាត់ចែងរៀបចំ
            -ការដឹកនាំ និង ការជំរុញលើកទឹកចិត្ត
            -ការត្រួតពិនិត្យ   និង សហការកែលំអរការងារ
            -បរិមាណការងារ
            -គុណភាពការងារ។
.និតិវិធីការវាយតំលៃលទ្ធផលការងារ របស់កម្មករនិយោជិត
            .ពិនិត្យមើលកាលបរិច្ឆេទ ដែលត្រូវវាយតំលៃ
            បុគ្គលិកនាយកដ្ឋានធនធានមនុស្សត្រូវត្រួតពិនិត្យមើលទម្រង់វាយតំលៃរបស់កម្មករនិយជិត ជាប្រចាំក្នុងរវាង១ខែ និង ខែ ខាងមុខហើយផ្ញើទម្រង់វាយតំលៃនោះទៅថ្នាក់មានសមត្ថកិច្ចឲ្យទាន់ ពេលវេលា។
            .ការវាយតំលៃ
            ថ្នាក់មានសមត្ថកិច្ចវាយតំលៃត្រូវធ្វើការវាយតំលៃកម្មករនិយោជិត នៅចំពោះមុខដោយអនុវត្តន៍ តាមនិតិវិធីដូចខាងក្រោម
            -សិក្សាទំរង់វាយតំលៃឲ្យបានច្បាស់លាស់
            -ពិនិត្យមើលបទដ្ឋានការងារ
            -បូកសរុបលទ្ធផលការងារជាក់ស្តែងដែលបានសំរេច១ខែម្តងក្នុងខួប នៃការវាយតំលៃ។

            -កម្មករនិយោជិតត្រូវសរសេរអំពីចំណុចខ្លាំង ចំណុចខ្សោយដែលខ្លួនមាន

ផលិតផល និង សេវាកម្ម

ផលិតផលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
            ធនាគារ អេស៊ីលីដា ភីអិលស៊ី មានផលិតផលចំនួន ៨ ដែលកំពុងដាក់អោយប្រើប្រាស់លើ ទីផ្សារ ហើយកំពុងតែខិតខំអភិវឌ្ឍន៍ផលិតផលថ្មីបន្ថែមទៀត​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ អតិថិជន​។
            ផលិតផលទាំង ៨ នោះរួមមាន ៖
-       ឥណទាន
-       សេវាបញ្ញើ-សន្សំ
-       សេវាផ្ទេរទឹកប្រាក់
-       សេវាចាត់ចែងសាច់ប្រាក់
-       សេវាហិរញ្ញប្បទានពាណិជ្ជកម្មអន្តរជាតិ
-       សេវាដកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច
-       សេវា ACLIDA Unity
-       សេវាប្រឹក្សាយោបល់
សេវាកម្មរបស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី
            សេវាកម្មដែល ធនាគារអេស៊ីលីដា ភីអិលស៊ី កំពុងធ្វើការផ្តល់ជូនទៅអោយអតិថិជនរួម មានដូខាងក្រោម៖
-       ឥណទានសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ
-       ឥណទានសម្រាប់ទូទាត់ពាណិជ្ជកម្មក្នុងស្រុក
-       ឥណទានសម្រាប់ទូទាត់អោយលិខិតធានា
-       ឥណទានពាណិជ្ជកម្ម
-       ឥណទានសម្រាប់ការនាំចូល
-       ឥណទានសម្រាប់កាតនាំចេញ
-       ឥណទានរថយន្ត
-       ឥណទានសម្រាប់ទុនបង្វិល
-       កម្រិតបន្ទាត់ឥណទាន
-       ឥណទានផ្ទះ
-       ឥណទានគេហដ្ឋានបុគ្គលិក
-       ឥណទានខ្នាតតូចបំផុត
-       ឥណទានខ្នាតតូច

-       ឥណទានខ្នាតមធ្យម

ទស្សនវិស័យ

ធនាគារអេស៊ីលីដាភីអិលស៊ីជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​ក្នុង​ប្រទេស​កម្ពុជាក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញ​វត្ថុ​ល្អ​បំផុតជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ 

បេសកកម្ម

បេសកកម្មរបស់ធនាគារអេស៊ីលីដាភីអិលស៊ីគឺ​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុតខ្នាត​តូចខ្នាត​មធ្យមនិង​សាធារណជននូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រងចាត់​ចែង​ធន​ធាន​ហិរញ្ញ​វត្ថុ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​ឲ្យ​ប្រសើរ​ឡើងដោយ​អនុវត្ត​ឲ្យ​បាន​នូវ​និរន្តរភាពនិង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគទុនិកកម្មករ​និយោជិតព្រម​ទាំង​សហគមន៍​ទាំង​អស់ ។យើង​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​គោលការណ៍​សីលធម៌​វិជ្ជាជីវៈសង្គមច្បាប់និងបរិស្ថានប្រកប​ដោយ​កម្រិត​ខ្ពស់​បំផុត 

Sunday, June 30, 2013

ប្រវត្តិក្រុមហ៊ុន

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់បដិសន្ធិឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ដោយមាន ការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ហើយ បង្កើតឡើងក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុម ។ តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង អេស៊ីលីដា​ បាន​ទទួល​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សំខាន់ៗ​ជា​ច្រើនដូច​មាន​នៅ​ក្នុង​តារាង​កិត្តិយសដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ។ ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការគ្រប​ដណ្ដប់​គ្រប់​ខេត្ត-​រាជធានីក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង ​សមត្ថភាព​របស់​ធនាគារក្នុង​ការ​រក​ប្រាក់​ចំណេញ​ដែល​ធានា​នូវ​និរន្តរភាពគឺ​ជា​កត្តា​ធំ​ពីរដែល​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សាភិបាល និង​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន​សម្រេច​ថាធនាគារអេស៊ីលីដាគួរ​ធ្វើ​ការ​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ។ធ្វើ​បែប​នេះមិន​ត្រឹម​តែ​ជួយ​ពង្រឹង​ស្ថិរភាព​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់សម្រាប់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពី​មុន​មក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់​ឲ្យ​ធនាគារ​នូវ​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​រក​ទុន​បន្ថែម (ដូចជា​ការ​បន្ថែម​ដើម​ទុនការ​ទទួល​ប្រាក់​បញ្ញើ​សាធារណៈឬ​ការ​ទទួល​ប្រាក់​កម្ចី​ពាណិជ្ជកម្មរវាង​ធនាគារ​ដូចគ្នា) សម្រាប់​គាំទ្រ​ដល់​ការ​ពង្រីកការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុដែល​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន ។ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជាភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក (USAID) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ធ្វើ​ឲ្យ​កម្មវិធី​កម្លាយ​ខ្លួន​រយៈពេល​បី​ឆ្នាំ​មួយត្រូវ​បាន​លើក​ឡើង​នៅ​ឆ្នាំ១៩៩៨ ហើយ​សម្រេច​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេសនៅ​ក្នុង ​ខែ​តុលា ឆ្នាំ​២០០០ ។ នៅក្នុង​ដំណើរការ​កម្លាយ​ខ្លួន​នេះអង្គការ​ក្រៅ​រដ្ឋាភិបាល ​អេស៊ីលីដា​​ដើម បាន​បង្វែរ​ទ្រព្យ​សកម្ម និង​ បំណុល​ក្នុង​ដៃ អតិថិជន (ប្រាក់​កម្ចី​រយៈ​ពេល​វែងដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ) ទៅ​កាន់​ធនាគារអេស៊ីលីដាដែល​ទើប​បង្កើត​ថ្មីដោយ​ប្តូរ​ត្រឡប់​ទៅ​វិញ​ជា​ភាគហ៊ុន ៤៤,៩១% របស់​ធនាគារ​ស្មើ​នឹង៤លាន​ដុល្លារ​អាមេរិកសមាគម​បុគ្គលិក​អេស៊ីលីដា (ក្រុមហ៊ុនអេអេសអេអ៊ីន្ស) ដែល​បាន​បង្កើតឡើង​ដោយ​មូលនិធិ​របស់​បុគ្គលិកបាន​ទិញ​ភាគហ៊ុន​ចំនួន៦,០៩% ហើយ​ចំណែក​ដែល​នៅ​សល់៤៩% ទៀត​ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​ភាគទុនិក​បរទេស​ចំនួន​បួន​គឺសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (សាខា​របស់​ធនាគារ​ពិភពលោក), DEG (ប្រទេស​អាល្លឺម៉ង់), FMO និងធនាគារ​ទ្រីយ៉ូដូស (ប្រទេស​ហុល្លង់ដ៍។នា​ពេល​អនាគតធនាគារអេស៊ីលីដាអាច​នឹង​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​ភាគហ៊ុនក្នុង​ពេល​សមស្រប​ណា​មួយ ។ បន្ទាប់ពី​បង្កើន​ដើម​ទុន​របស់​ខ្លួន​មួយ​ទ្វេរ​ជា​បីឡើង​ដល់១៣​លាន​ដុល្លារ​អាមេរិកធនាគារ​អេស៊ីលីដាបាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជនៅ​ថ្ងៃ​ទី​០១ខែ​ធ្នូឆ្នាំ​២០០៣ហើយ​ត្រូវ​ប្តូរ​ឈ្មោះ​មក​ជា "ធនាគារអេស៊ីលីដាភីអិលស៊ី។ នៅ​ថ្ងៃ​ទី​៣០ខែ​វិច្ឆិកាឆ្នាំ​២០០៦ធនាគារ​អេស៊ីលីដាបាន​ប្រកាស​ពី​ការបង្កើន​ដើម​ទុន​ដែល​មាន​ពី១៣លាន​ដុល្លារ​អាមេរិកទៅ​ដល់៣០លាន​ដុល្លារអាមេរិក  ។ នៅថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០០៨ ធនាគារ​អេស៊ីលីដាបាន​ប្រារព្ធ​ពិធី​គម្រប់​ខួប​ទី១៥​ឆ្នាំ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​និង​បាន​ប្រកាស​បង្កើន​ដើម​ទុន​របស់​ខ្លួន​ពី៣០លាន​ដុល្លារ​អាមេរិកទៅ៥០លាន​ដុល្លារ​អាមេរិក​ 
Description: http://www.acledabank.com.kh/assets/layout/blank.gifនៅថ្ងៃ​ទី ២៣ ខែ ​មករា ឆ្នាំ២០០៩ ធនាគារ​អេស៊ីលីដាបាន​បង្កើន​ដើមទុន​ពី៥០លាន​ដុល្លារអាមេរិក ដល់៦០លាន​ដុល្លារអាមេរិកនិង​បង្កើន​ដល់៦៨,១៥លាន​ដុល្លារ​អាមេរិកនៅ​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០០៩ ។នៅថ្ងៃ​ទី១៧ខែធ្នូឆ្នាំ២០០៩ក្រុមហ៊ុន JSH Asian Holdings Limited បាន​ទិញ​ភាគហ៊ុន​ចំនួន១២,២៥% នៅ​ក្នុង​ធនាគារ​អេស៊ីលីដាភីអិលស៊ីពី​ស្ថាប័ន FMO ជា​ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​ហូឡង់ដ៍ ។ចំណែក​ឯ​រចនា​សម្ព័ន្ធ​ភាគហ៊ុន​របស់​ធនាគារ​បាន​ផ្លាស់​ប្តូរ​ដូច​ខាង​ក្រោម 
ភាគទុនិក​នៅ​ថ្ងៃ​ទី​២៦ខែ​មិថុនាឆ្នាំ​២០១០
ភាគទុនិក
ចំនួន​ហ៊ុន
តម្លៃ​ចុះ​បញ្ជី (ដុល្លារ​អាមេរិក)
កម្ម​សិទ្ធិ (%)
២១.៨០៨.០០០
២១.៨០៨.០០០
៣២,០០%
១២.៩៤៨.៥០០
១២.៩៤៨.៥០០
១៩,០០%
.៣៤៨.៣៧៥
.៣៤៨.៣៧៥
១២,២៥%
.៣៤៨.៣៧៥
.៣៤៨.៣៧៥
១២,២៥%
.៣៤៨.៣៧៥
.៣៤៨.៣៧៥
១២,២៥%
.៩៦៩.៦៥៦
.៩៦៩.៦៥៦
,៣៦%
.៩៤៥.១៤១
.៩៤៥.១៤១
,៣២%
.៤៣៣.៥៧៨
.៤៣៣.៥៧៨
,៥៧%
សរុប
៦៨.១៥០.០០០
៦៨.១៥០.០០០
១០០%

ចាប់តាំង​ពី​ឆ្នាំ​២០០០​​មកធនាគារ​អេស៊ីលីដាបាន​ធ្វើ​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​យ៉ាងលឿនជាមួយ​នឹង​អត្រា​កើន​ឡើង​ជា​មធ្យម​នៃ​ចំនួន​ទឹក​ប្រាក់​ឥណទាន​សរុប ៥៣% ក្នុង​មួយ​ឆ្នាំ ។នា​ដំណាច់​ឆ្នាំ​២០១០ធនាគារ​អេស៊ីលីដាមាន​ទ្រព្យ​សកម្ម​សរុប ១.១៦១ លាន​ដុល្លារ​អាមេរិកព្រមទាំង​កាន់​កាប់​ទីផ្សារ ​បាន​ប្រមាណ២៣,% នៃ​ទំហំ​ទីផ្សារ​ឥណទាន​សរុបនិង២១,% នៃ​ទំហំ​ទីផ្សារ​ប្រាក់​បញ្ញើ​សរុបហើយ​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត ។បច្ចុប្បន្នធនាគារ​អេស៊ីលីដាមាន​សមតុល្យ​ឥណទាន​សរុប​ប្រមាណ៨១៦​លាន​ដុល្លារ​អាមេរិកនៅ​លើ​ដៃ​អតិថិជន​ជាង ២៦៥.៧៧៩​នាក់ ដែល​ក្នុង​នោះ​មាន ៥៤,៨៦%ជា​ស្ត្រី ។ធនាគារ​មាន​បុគ្គលិក​សរុប៧.០០១កំពុង​បម្រើ​ការងារ​នៅ​ក្នុង២៣៤​ការិយាល័យ ដែល​គ្របដណ្តប់​គ្រប់​ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា Description: http://www.acledabank.com.kh/assets/layout/blank.gifធនាគារអេស៊ីលីដា ត្រូវ​បាន​ធ្វើ​សវនកម្ម​តាម​ធម្មនិយាម​អន្តរជាតិ​ដោយខេភីអឹមជ្ជីខេមបូឌាចំកាត់ និង មាន​ក្រុមប្រឹក្សា​ច្បាប់​មួយ​នៅ​រាជធានី​ភ្នំពេញគឺ ​Sciaroni & Associates ។ ក្រៅ​ពី​សេវា​ឥណទាននិង​សេវា​បញ្ញើ-សន្សំធនាគា រអេស៊ីលីដាមាន​បម្រើ​ជូន​នូវ​សេវា​ផ្ទេរ​ប្រាក់​ក្នុងនិង​ក្រៅ​ប្រទេសតាម​រយៈ Western Union និង SWIFT (សង្គម​ជុំវិញ​ពិភពលោក​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ។ យើង​ខ្ញុំ​មាន​សេវា​ធនាគារ​អេឡិចត្រូនិកសេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្មរួម​មាន Documentary Collection, សេវា​លិខិត​ឥណទាន, សេវា​លិខិត​ធានានិងសេវា​ចាត់ចែង​សាច់​ប្រាក់មាន​ដូចជា សេវា​ប្តូរ​ប្រាក់, សេវា Standing Order / Direct Debit, សេវា​ទូទាត់​សាច់​ប្រាក់, សេវា Cash Consolidation Accounts, សេវា​បើក​ប្រាក់​បៀវត្ស, សេវា​លិខិត​អះអាង​លើ​គណនី​និង​ព័ត៌មាន​អតិថិជន, សេវា​មូលប្បទានបត្រ​សាច់​ប្រាក់, សេវា​ប្រមូល​សាច់​ប្រាក់, សេវា​មូលប្បទានបត្រ​ទេសចរណ៍, សេវា​ទិញ​មូលប្បទានបត្រ​បរទេស, សេវា​មូលប្បទានប័ណ្ណ, សេវា​បញ្ញើ​តាម​រយៈ​ប្រអប់​សុវត្ថិភាព, សេវា​ប្រមូល ប្រាក់​បង់ពន្ធនិង​សេវា​ធនាគារដទៃ​ជា​ច្រើន​ទៀត។​ការិយាល័យកណ្ដាលរបស់​ធនាគារ អេស៊ីលីដាមាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញជាមួយ ​នឹង ​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់ក្រុងភ្នំពេញ ,ខេត្តបន្ទាយមានជ័យ ,ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្តាល,ខេត្តកោះកុង, ខេត្តកំពត-កែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, និងខេត្តតាកែវ ។ ចាប់ពី​ខែ​កក្កដាឆ្នាំ​២០០៨ធនាគារ​អេស៊ីលីដា​បាន​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​ក្រៅ​ប្រទេស​ដំបូង​របស់​ខ្លួន​ក្នុង​ប្រទេស​ឡាវដែល​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង​វៀងចន្ទនិងបើក​សាខា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​សាក់វណ្ណខេតនិង​ចំប៉ាសាក់