Monday, July 8, 2013

ការសន្និដ្ឋាន និង អនុសាសន៍

សេចក្តីសន្និដ្ឋាន
            បន្ទាប់ពីការសិក្សាស្រាវជ្រាវជាមួយ​ អនាគារ អេស៊ីលីដាភីអិលស៊ី សាខាខេត្តបន្ទាយមាន ជ័យលើប្រធានបទ ការតម្រង់ទិស ការបណ្តុះបណ្តាល និង​ ការវាយតម្លៃ សកម្មភាពការងារបុគ្គលិក។ យើងសង្កេតឃើញថា ធនាគារអេស៊ីលីដាបានរៀបចំការបណ្តុះបណ្តាលបុគ្គលិក ទៅតាមផ្នែក និង បង្កើតឲ្យមានគោលការណ៍ និង​ នីតិវិធី ចំពោះការវាយតម្លៃលើលទ្ធផលនៃការអនុវត្តការងារ របស់កម្ម ករនិយោជិតទៅតាមមុខងារ និង តួនាទី ហើយការវាយតម្លៃម្តងៗ គឺមានលក្ខណៈ បច្ចេកទេសយ៉ាង ត្រឹមត្រូវដោយអនុវត្ត ការងារជាក់ស្តែងដោយប្រៀបធៀបទៅនឹង ​បទដ្ឋានការងារដែលបានកំណត់។ ជាពិសេសទៅទៀតនោះរាល់ ការវាយតម្លៃ គឺត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយមានការចូលរួម ពីនិយោ ជិតសាមីដើម្បីវាយតម្លៃលើលទ្ធផលដែល ខ្លួនបានអនុវត្ត។
            ដោយសារមានការរួមផ្សំនៃកត្តាទាំងអស់នេះហើយ ទើបធ្វើឲ្យធនាគារ អេស៊ីលីដា ភីអិលស៊ី អាចថែរក្សាបានយ៉ាងល្អនូវធនធានហិរញ្ញវត្ថុ និង ធនធានមនុស្ស ដែលជំរុញឲ្យធនាគារនេះទទួល បាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ លើប្រតិបត្តិការ​ធនាគារហើយថែមទាំង បានពង្រីករហូតដល់ ទៅ២៤ខេត្ត ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
            សរុបសេចក្តីមកក្រុមយើងខ្ញុំអាចសន្និដ្ឋានឃើញថា ការអនុវត្តការងារជាក់ស្តែងនៅក្នុងធនា គារ អេស៊ីលីដា ភីអិលស៊ី​ ជាពិសេសទៅលើការ បណ្តុះបណ្តាល ការតម្រង់ទិស​ ហើយនិង ការវាយ តម្លៃគឺប្រព្រឹត្តិទៅបានយ៉ាងល្អប្រសើរណាស់បើប្រៀបធៀបទៅនឹង ទ្រឹស្តី ពីព្រោះធនាគារ អេស៊ីលីដា បានបង្កើតឲ្យមានគោលការណ៍ និង នីតិវិធីសំរាប់អនុវត្តន៍យ៉ាងច្បាស់លាស់ទៅតាមប្រភេទ និង ទំហំ ការងារនីមួយៗ។
ការផ្តល់អនុសាសន៍
            ក្រោយពីបានធ្វើការសិក្សាប្រៀបធៀប រវាងការអនុវត្តជាក់ស្តែងរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី លើការបណ្តុះបណ្តាល ការតម្រង់ទិស ការវាយតម្លៃ ទៅនឹង មេរៀនដែលសិក្សាកន្លងមក គឺមេរៀនការគ្រប់គ្រងធនធានមនុស្សរួចមកនាំឲ្យយើងសង្កេត ឃើញថា ធានគារអេស៊ីលីដា ភីអិលស៊ី មានចំនុចល្អប្រសើរច្រើនក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការវាយតម្លៃ ។
            ទន្ទឹមនឹងចំនុចប្រសើរទាំងនេះក៏មានចំនុចខ្វះខាតមួយចំនួនលើផ្នែកខ្លះៗរបស់ធនាគារដែរ។ ដូច្នេះ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការអនុវត្តន៍ទៅលើការបណ្តុះបណ្តាល ការតម្រង់ទិស ការវាយតម្លៃ របស់ធនាគាអេស៊ីលីដា បន្ថែមទៀតនោះ ធនាគារគួរមានចំណុចមួយចំនួនបន្ថែម​ដូច ខាងក្រោម
            -បង្កើតការបណ្តុះបណ្តាលដល់បុគ្គលិកដល់គ្រប់ជំនាញឲ្យបានញឹកញាប់
            -ធនាគារគួរតែបង្កើតការបណ្តុះបណ្តាលបុគ្គលិកដោយ បញ្ចូនទៅសិក្សានៅក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍ច្រើន។

            -ធនាគារគួរតែបង្កើតការបណ្តុះបណ្តាលនៅតាមសាខាដើម្បីកុំឲ្យខ្ជះខ្ជាយនូវថវិការច្រើនក្នុង ការបញ្ចូននិយោជិតឲ្យទៅរៀននៅភ្នំពេញ។

No comments:

Post a Comment